ប្រហែលជាគ្មានអ្នកណាម្នាក់ មិនស្គាល់ឈ្មោះថា Nokia ទេ ព្រោះយីហោមួយនេះ បានចរាចរណ៍ក្នុងស្រុកយើង អស់រយៈពេល ជាយូរមកហើយ។ ប៉ុន្តែអ្វីដែលមនុស្ស ភាគច្រើនស្គាល់នោះ វាប្រហែលជាម៉ូឌែលទូរសព្ទ ដែលចេញតាំងពីជំនាន់ បុរាណមកម្លេះ។ ផ្ទុយមកវិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ Nokia បានក្រោកឈរឡើង ហើយធ្វើការផលិតទូរសព្ទ ប្រភេទស្មាតហ្វូន ដើម្បីចូលខ្លួនប្រកួតប្រជែង ជាមួយហ្វូងខ្លាធំៗ ដែលអង្គុយយាមព្រៃ ជាច្រើន ប៉ុន្មានឆ្នាំកន្លងមកនេះ។
ពិតណាស់ មិនថានៅក្នុងស្រុកយើង ឬស្រុកគេនោះទេ ស្មាតហ្វូន Nokia ហាក់ដូចជាមិនសូវមាន ការគាំទ្រខ្លាំង ប៉ុន្មាននោះទេ ដូចច្នេះហើយ ទើបក្រុមហ៊ុនមួយនេះ ព្យាយាមអភិវឌ្ឍខ្លួន ឲ្យល្អដូចគេដូចឯងដែរ ដើម្បីធានាថា ពេលដាក់លក់ មានអតិថិជនជាច្រើនចាប់អារម្មណ៍។ ជាក់ស្ដែងនាពេលថ្មីៗនេះ មានដំណឹងលេចធ្លាយ មួយចំនួនពី
Nokia 8.2 ដែលវាជាជំនាន់ទី 3 បើគិតតាំងពី Nokia 8 មក។ វាត្រូវបានគេដឹងថា អាចនឹងមានបំពាក់ កាមេរ៉ាមុខទំហំ 32 មេហ្គាភិចស៊ែល កាន់តែពិសេសនោះ វាអាចជាប្រភេទកាមេរ៉ា pop-up ដែលផុសឡើងលើ ដោយធ្វើបែបនេះ ដើម្បីទទួលបានអេក្រង់មួយ ដែលលាតគ្មានកន្លែងឲ្យទើស។
មួយវិញទៀត ស្មាតហ្វូនដែលនៅតែមាន មន្ទិលសង្ស័យច្រើននេះ ត្រូវបានគេនិយាយថា វាអាចនឹងមានភ្ជាប់មក ជាមួយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ទី 10 ដែលអាចមានរ៉េមទំហំ 8GB និងអង្គផ្ទុក 256GB ផងដែរ។ ទៅលើផ្នែកបន្ទះឈីបវិញ វាអាចនៅប្រើប្រភេទ Snapdragon 700 series ដដែល ប៉ុន្តែលើកនេះ អាចជា Snapdragon 735 ខណៈពេលដែល Nokia 8.1
ត្រូវបានប្រើប្រាស់បន្ទៈឈីប Snapdragon 710 ដែលវាជាឈីប លំដាប់បង្គួរ សម្រាប់ការប្រើប្រាស់។
ត្រូវបានប្រើប្រាស់បន្ទៈឈីប Snapdragon 710 ដែលវាជាឈីប លំដាប់បង្គួរ សម្រាប់ការប្រើប្រាស់។
ដូច្នេះហើយ Nokia 8.2 អាចមានអេក្រង់លាតពេញគែម ព្រោះគ្មានកាមរ៉ាមុខ ឲ្យទើសទៀតនោះទេ មួយវិញទៀត វាអាចដំណើរការដោយ android Q ចេញពីប្រអប់ទៀតផង។ អញ្ចឹងចំពោះលក្ខណៈសម្បត្តិប៉ុណ្ណេះ វាមិនមែនជាស្មាតហ្វូន លំដាប់កំពូលអីទេ វាប្រហែលជាស្មាតហ្វូនមួយ ដែល Nokia បង្កើតឡើង សម្រាប់ប្រកួតប្រជែងផ្នែកថវិកា ជាមួយស្មាតហ្វូនដទៃទៀត នៅក្នុងឆ្នាំក្រោយផងដែរ។
0 Comments